ជាទូទៅ Flash
Player ត្រូវបានប្រើប្រាស់ដើម្បី ដំណើរការ កម្មវិធីមួយ ចំនួននិង
វីដេអូនៅក្នុង អ៊ីនធើណេត។ វាជាកម្មវិធី ដែលត្រូវបាន ប្រើជាទូទៅ មិនថានៅ គេហទំព័រ
ណាទេ ជាពិសេស នៅលើ គេហទំព័រ ធំៗដូចជា Facebook,
YouTube, Twitter ឫអាច និយាយថា វាត្រូវបាន ប្រើជាទូទៅ ទៅហើយ នៅក្នុង អ៊ីនធើណេត។
ប៉ុន្តែពេល ថ្មីៗនេះ ក្រុមហ៊ុន Google បានអះអាងថា
នឹងបញ្ឈប់ការ ប្រើប្រាស់វា តើបណ្តាល មកពី មូលហេតុអ្វីទៅ?
អ្នកខ្លះប្រហែលជាមិន សូវចាប់ អារម្មណ៍ទេ
ហើយអ្នកខ្លះ ទៀតដែល ប្រើប្រាស់ កម្មវិធីរុករក ( Browser)
របស់ក្រុមហ៊ុន Google គឺ Chrome ប្រហែលជា អាចនឹង មិនខ្វល់ពី flash player តែម្តង។ បើអ្នកប្រើ កម្មវិធីរុករក ផ្សេង
ពីនេះប្រហែល ជាមាន កង្វល់ច្រើន ជាមួយនឹង flash player។ ក្រុមហ៊ុន Google មានគម្រោង នឹង បញ្ចប់ការ ប្រើប្រាស់ flash Ads ទាំងស្រុង នៅក្នុងឆ្នាំ 2017 នេះដោយ អះអាង ថាវា អាចនឹងផ្តល់ ប្រយោជន៍
ដល់អ្នកប្រើប្រាស់ ជាច្រើន។ Flash Ads ជាកម្មវិធី (Ads) ដែលតែងតែ លោតចេញ នៅលើ ផ្ទាំងគេហទំព័រ ដែលលោក
អ្នកបើកដែល បង្ហាញពីការ ផ្សាយពាណិជ្ជកម្ម ផ្សេងៗពី កម្មវិធី ហ្គេម ឫផលិតផល ផ្សេងៗ
នោះឯង។ Google បានបញ្ជាក់ថា
ការបញ្ឈប់នេះ អាចផ្តល់ ប្រយោជន៍ជា ច្រើនដល់ អ្នកប្រើដោយវា អាចជួយ ឱ្យកម្មវិធី
រុករកអាច ធ្វើការបាន កាន់តែរហ័ស ហើយស៊ីទិន្នន័យ អ៊ីនធើណេត តិចជាងមុន។ មិនត្រឹមតែ
ប៉ុណ្ណោះ វានៅអាចជួយ កាត់បន្ថយ ឱកាសនៃការ វាយប្រហារ (Hack) ពីជនខិលខូច បានឫ មានន័យថា វាអាចជួយ
បង្កើនសុវត្ថិភាព នៅពេល អ្នកប្រើ អ៊ីនធើណេតបាន មួយកម្រិតទៀត។ ខណៈនេះ ពួកគេ
កំពុងខិតខំ ប្រឹងប្រែង អភិវឌ្ឍបច្ចេកវិទ្យា HTML5 ដើម្បីអាច
ប្រើប្រាស់ ឱ្យបានពេញ លេញជាង នេះព្រោះវា នឹងត្រូវ យកមកជំនួស កម្មវិធី Flash Player ទាំងស្រុង នៅពេល ខាងមុខ។ Google ក៏បានឱ្យ ដឹងផងដែរ ថាសម្រាប់វីដេអូ នៅតែបន្ត ប្រើ
Flash ដដែល ដោយសារ បច្ចេកវិទ្យា HTML5 នៅមាន កម្រិតនៅឡើយ។ ហើយពេលនេះ ក្រុមហ៊ុន
កំពុងមមាញឹក ក្នុងការពង្រឹង នូវបច្ចេកវិទ្យា HTML5 ដើម្បីអាចធ្វើ
ការដំណើរការ វីដេអូជំនួស flash player បាន។
នេះជាវិធានការមួយ ដែលអាច ជួយកាត់
បន្ថយបញ្ហា ចោរកម្ម និងការ វាយប្រហារ តាមរយៈប្រព័ន្ធ អ៊ីនធើណេត បានកាន់ តែមាន
ប្រសិទ្ធិភាព ជាងមុន។ ហើយក៏ សង្ឃឹមថា ក្រុមហ៊ុននេះ នឹងធ្វើ ការងារនេះបាន សម្រេចឱ្យ
បានកាន់ តែឆាប់ កាន់តែល្អ។